កាលបរិច្ឆេទ: ១០ កុម្ភៈ ២០២៥ / សុខភាព / Author : ATH Sokren
ក្រុមការងារផ្នែកលក់របស់សហគ្រាសផលិតឱសថប៉េប៉េអឹមនៅទីក្រុងភ្នំពេញបានចូលរួមទិវាសុខភាពស្រ្តី និងបានផ្សព្វផ្សាយផលិតផលទឹកអនាម័យស្រ្តីម៉ាក Saforelle ដែលផលិតដោយមន្ទីរពិសោធន៍បារាំង Biocodex ។ ទិវានេះបានប្រព្រឹត្តទៅពីថ្ងៃទី២៥រហូតដល់ថ្ងៃទី២៦ មករា នៅផ្សារទំនើបអ៊ីអន២ ក្នុងសង្កាត់សែនសុខ ក្រុងភ្នំពេញ។
ក្នុងរយៈពេលពីរថ្ងៃ ស្តង់ផលិតផលម៉ាក Saforelle ទទួលបានភ្ញៀវមកទស្សនាគ្រប់ប្រភេទ មិនថាមនុស្សវ័យជំទង់ ឬគ្រួសារដែលមានកូននោះទេ។ ភ្ញៀវភាគច្រើនធ្លាប់ស្គាល់ និងប្រើប្រាស់ផលិតផលម៉ាកនេះរួចទៅហើយ ដែលធ្វើឱ្យពួកគេកាន់តែចាប់អារម្មណ៍លើផលិតផលផ្សេងៗដែលបានដាក់តាំង។
លោក តិច ស៊ីម៉ូ នាយកពាណិជ្ជកម្មក្នុងស្រុកនៃសហគ្រាសផលិតឱសថប៉េប៉េអឹម បានគូសបញ្ជាក់ថា ការលក់ផលិតផលម៉ាក Saforelle បានកើនឡើងគួរឱ្យកត់សម្គាល់ក្នុងអំឡុងប៉ុន្មានឆ្នាំចុងក្រោយនេះ។ ដោយសារមានការគាំទ្រកាន់តែខ្លាំងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្មរបស់មន្ទីរពិសោធន៍បារាំង ទិវាសុខភាពស្រ្តីបានធ្វើឱ្យគេស្គាល់ផលិតផលម៉ាក Saforelle កាន់តែច្រើនឡើងៗ។ លោកស៊ីម៉ូ បានអះអាងថា៖ «កាលពីមុន ផលិតផលម៉ាក Saforelle ស្ថិតក្នុងចំណោមផលិតផលអនាម័យស្រ្តីដែលពុំសូវមានអ្នកណាស្គាល់នោះទេនៅកម្ពុជា។ ប៉ុន្តែ មកដល់ឆ្នាំ២០២៤ យើងសង្កេតឃើញប្រជាប្រិយភាពរបស់ផលិតផលម៉ាកនេះបានកើនឡើងគួរឱ្យកត់សម្គាល់ជាពិសេសនៅទីក្រុងភ្នំពេញ»។ លោកក៏បានកត់សម្គាល់ផងដែរថា ក្រុមការងាររបស់លោកលក់ផលិតផល Saforelle ដែលជាស្តុករបស់ផ្សារទំនើបអ៊ីអនទាំងបីសាខានៅរាជធានីភ្នំពេញសម្រាប់លក់មួយខែ លក់ដាច់អស់ត្រឹមតែពីរថ្ងៃប៉ុណ្ណោះ។
ក្រៅពីការលក់ផលិតផល ទិវាសុខភាពស្រ្តីក៏មានវត្តមានគ្រូពេទ្យជំនាញផ្នែកសុខភាពស្រ្តីពីររូប ដែលបានមកបរិយាយពន្យល់ពីប្រធានបទផ្សេងៗ និងបានឆ្លើយសំណួររបស់អ្នកចូលរួម។ ក្នុងឱកាសនោះដែរក៏មានរឿងកំប្លែងបែបអប់រំសម្តែងដោយក្រុមនាយព្រែក ដែលក្នុងនោះមានតារាភាពយន្តជើងចាស់លោក ទេព រិនដារ៉ូ និងតារាចម្រៀងល្បីៗមកពីក្រុមហ៊ុនហង្សមាសចូលរួមផងដែរ៕